មេគយទំ​នប់រ​លកខេ​ត្តព្រះសីហនុ នៅតែបន្ដសម្ងំកើ​ប លុយ​ពីឈ្មួញនាំចូលទំនិញគេចព​ន្

ព្រះសីហនុ៖ បើយោងតាមប្រភពពីមន្ត្រីគយតូចតាច ក្នុងខេត្តព្រះសីហនុមួយចំនួនបានបង្ហើបឲ្យដឹងថា លោកណុបសំអានប្រធានការិយាល័យគយច្រកទំនប់រលក នៃខេត្តមាត់សមុទ្រមួយនេះកំពុងធ្វើព្យុះភ្លៀងកាន់តែខ្លាំងឡើងៗ គាប់ជួនពេលនេះប្រមុខរាជរដ្ឋាភិបាលបាននឹងកំពុងធើ្វកំណែទម្រង់ដកកម្លាំងចេញខ្លះទៀតនោះវារិតតែធ្វើឲ្យលោក ណុប សំអាន កាន់តែប្រមូលបានផលប្រយោជន៍កាន់តែច្រើនជាងមុនទៅទៀត។តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ក្រោយពីថ្នាក់លើ ធ្វើការផ្លាស់ប្តូរមេគយមួយចំនួន ខ្លះចូលនិវត្តន៏លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលកក៏បង្ហាញក្តីបារម្ភពីការ ផ្លាស់ប្តូរលោកចេញពីកន្លែងខ្លាញ់នោះដែរ។ ប៉ុន្តែក្រោយពីអត់មើលមួយរយៈមិនឃើញមានឈ្មោះត្រូវផ្លាស់ប្តូរលោកណុប សំអាន បានបន្តធ្វើព្យុះភ្លៀងដដែល។ ដោយគ្មានខ្លាចថ្នាក់លើឡើយ ។ប្រភពបានបន្ដទៀតថាការដែលលោក ណុប សំអាន ហ៊ានប្រើអំណាចប្រព្រឹត្តអំពើពុករលួយឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទំនប់រលកកាន់តែច្រើនឡើងៗ បែបនេះគឺដោយសារមានការឃុបឃិត បើកដៃពីសំណាក់មេគយធំៗនៅក្នុងខេត្តព្រះសីហនុ ផងដែរ។ ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះគឺលោក ណុប សំអាន មិនហ៊ានឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដូចសព្វថ្ងៃនេះឡើយ។រឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយ សម្ងំ!ស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបឈ្មួញធំៗសម្រុកនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទំនប់រលកកាន់តែច្រើនឡើងៗ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក ណុប សំអាន ដែលកំពុងល្បីល្បាញខាងពុករលួយ។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភពប្រឆាំងអំពើពុករលួយ ក៏មិនទាន់បើកការស៊ើបអង្កេតទៅលើករណីអំពើពុករលួយតាមច្រើនរូបភាពរបស់លោក ណុប សំអាន មេគយច្រកទំនប់រលកនៅឡើយដែរ។ប្រភពដែលស្និទ្ធនឹងលោកណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលកក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា លោក ណុប សំអាន មុននឹងចូលកាន់តំណែងនេះគាត់បានចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានការិយាល័យគយច្រកនេះ។ដូច្នេះហើយទើបលោកណុបសំអានខំប្រឹងប្រព្រឹត្តអំពើពុករលួយដើម្បីស្រង់ដើមដោយគ្មានញញើតអ្វីទាំងអស់។ បើទោះបីរឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ក៏រហូតមកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្ងំ!ស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ។ ក្នុងខណៈដែលរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ណុប សំអាន ត្រូវបានលាតត្រដាងជាសាធារណៈនោះ ។ប្រភពបានបន្ដឲ្យដឹងថាមួយរយៈចុងក្រោយនេះលោក ណុប សំអាន និងបក្ខពួកបានគាបយកលុយលើតុក្រោមតុ ពីពួកគាត់ដែលជាមន្ដ្រីក្រោមឱវាទកាន់តែច្រើនឡើងៗធ្វើឲ្យពួកគេប្រឈមនឹងការលំបាកកាន់តែខ្លាំង។ ផ្ទុយទៅវិញលោក ណុប សំអាន និងបក្ខពួកបានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ក្នុងចំណោមឈ្មួញដែលនាំចូលទំនិញតាមច្រកទំនប់រលកសព្វថ្ងៃនេះ គឺឈ្មួញឈ្មោះ វិចិត្រ ដែលជាសាច់ញាតិមន្ត្រីជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិធ្វើសកម្មភាព ខ្លាំងក្លាជាងគេដោយសារ មានការឃុបឃិតពីសំណាក់លោក ណុបសំអានមេគយច្រកទំនប់រលកដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជារៀងរហូតមកនោះ ។ជុំវិញការចោទប្រកាន់ ខាងលើសារពត៌មានយើង មិនអាចសុំការបំភ្លឺពីលោក ណុប សំអានមេគយច្រកទំនប់រលក ដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយបានទេដោយសារCallមិនចូលនៅថៃ្ងនេះ ។សូមបញ្ជាក់ថាក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៥​តុលា​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​។​សម្តេច​បាន​មានប្រសាសន៍ថា​លោក​បានដឹង​ទាំងអស់​នូវ​អំពើពុករលួយ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​មាន​ឯកសារ នៅក្នុង​ដៃ​ទាំងអស់​ផងដែរ​។សម្តេច​បាន​បញ្ជាក់ថា ក្រុមហ៊ុន​១០ ដែល​ត្រូវរ៉ូវ​ជាមួយ​គយ​គឺ​បាន​នាំចូល​ទំនិញ​មក​ដោយ​ស្រួល ឯ​ក្រុមហ៊ុន​៤០​ទៀត ខ្លះ​មិនត្រូវ​ជាមួយ​គយ​គឺ​នាំ​ចូលមក​លំបាក​ណាស់​។ ​ទីបំផុត​ក្រុមហ៊ុន​ទាំង​៤០​នោះ​ក៏រ​ត់ទៅ​ជ្រក​ក្នុង​ក្រុមហ៊ុន​១០​ឲ្យ​ជួយ​នាំចូល​។ ​បន្ថែម​លើ​នេះ​សម្តេច​ក៏បាន​ព្រមាន​ដែរ​ថា សម្តេច​បាន​ដើរចូល​ទៅក្នុង​គយ​ហើយ​…​គយ​ស៊ី​ល្មម​ឆ្អែត​ហើយ​..​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​ផង​!!​។ ជា​បញ្ចប់​សម្តេច​តេ​ជោ​បាន​ទុកពេល​ឲ្យ​ចំនួន​៦០​ថ្ងៃ​ឬ​២​ខែ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​អគ្គនាយកដ្ឋាន​គយ​ត្រូវ​លុបបំបាត់ចោល​នូវ​អំពើពុករលួយ ពោលគឺ​ទុកពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​” កែខ្លួន​”​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​កៀរគរ​ចំណូល​គយ​ពង្រឹង​កា​រប​ង្រា្ក​ប អំពើ​រត់ពន្ធ​ និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព​គយ​ឡើងវិញ​។​គួររំលឹកថា លោក អ៊ឹង ជាវែង ជំនួយ ការអគ្គនាយកនៃអគ្គនាយដ្ឋានគយនិង រដ្ឋាករកម្ពុជា និងជាប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរត្រូវបានACUចាប់ខ្លួនកាលពីម៉ោង៧យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមួយ ក្នុង រាជធានីភ្នំពេញ ។ បន្ទាប់មកនៅថ្ងៃទី១៦ ខែកក្កដា ទើបលោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នពីបទ វិតិក្រមតាមមាត្រា៥៩២ មាត្រា៥៩៣នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ ប្រឆាំងអំពើពុករលួយដែលប្រឈមនឹងជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ៕