ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនជាង២គីឡូក្រាមនិងកាំភ្លើងខ្លី២ដើម ឃាត់ខ្លួនប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តតាកែវនិងបក្ខពួកម្នាក់ទៀត

(ភ្នំពេញ-តាកែវ)៖ បង្ក្រាបករណីចែកចាយគ្រឿងញៀន នៅរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានពន្លាតសមត្ថកិច្ចដែនដីទៅខេត្តតាកែវ ដោយដកហូតបានគ្រឿងញៀនជាង២គីឡូក្រាម កាំភ្លើង២ដើម និងចាប់ខ្លួនប្រធានការិយាល័យគ្រឿងញៀន នៃអាវុធហត្ថខេត្តតាកែវ ជាមួយបក្ខពួកម្នាក់ទៀត ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ ភា្លមៗកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកហូតបានគ្រឿងញៀនជាង២គីឡូក្រាម ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំងពីររូបខាងលើ។ ជនសង្ស័យទី១៖ ឈ្មោះ ឈុន សុមេធា តួនាទីជា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី និងទី២៖ ឈ្មោះ កេន ចាន់រី ភេទស្រី ភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ។ ក្រោយឃាត់ខ្លួនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានពន្លាតដែនដី ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តតាកែវ បន្ដទៅឆែរឆេរទីតាំងពីរកន្លែងទៀត ដោយមួយទីតាំងនៅផ្ទះជួលរបស់ជនសង្ស័យរកឃើញផ្លាកលេខម៉ូតូចំនួន៣ និងទីតាំងទីពីរនៅផ្ទះរបស់សង្ស័យផ្ទាល់តែម្ដង ក្នុងស្រុកអង្គរបូរី រកឃើញអាវុធខ្លីអត់ច្បាប់ ២ដើម កញ្ឆាមួយចំនួន និងប្រដាក់ថ្លឹងគ្រឿងញៀនមួយចំនួនផងដែរ។ បច្ចុប្បន្នជនសង្ស័យ […]

អាវុធហត្ថរាជធានីភ្នំពេញចាប់មុខសញ្ញាកាប់ប្លន់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មចំនួន១០នាក់

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

បង្គ្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ០២នាក់រួមនិងវត្ថុតាងមួយចំនួន

សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នចាញ់បោកអ្នកលក់តាមប្រព័ន្ធ Online យីហោ Wholesale Cheap បោកប្រាស់

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាប់បង្គាប់តម្លើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ និងថ្នាក់ឧត្តមសេនីយ៍ត្រី ជូននាយនគរបាលជាតិ ៣៧រូប ។

ភ្ញាក់ផ្អើលបុរសជនបរទេសម្នាក់ដេកស្លាប់លើកាំជណ្តើរផ្ទះបងប្អូនប្រជាពលរដ្ឋជាន់ទី១ ដោយមិនដឹងមូលហេតុ ?

អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាប​ករណី​ប្រេី​ប្រាស់​និងជួញដូរដោយខុសច្បាប់នូវសារធាតុ​ញៀន​

កម្លាំងនគរបាលខណ្ឌទួលគោកសហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកងបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

សម្តេចតេជោ ហ៊ុន សែន ៖ សុខសប្បាយទេបងប្អូនជនរួមជាតិ ?

អបអរសាទរ

ចំនួនអ្នកទស្សនា

002970
Users Today : 17
Users Yesterday : 26
This Month : 136
This Year : 2970
Total Users : 2970
Views Today : 25
Total views : 4181
Who's Online : 2
Your IP Address : 3.230.154.129